​ផ្លូវការ! Man Utd ទិញបានខ្សែប្រយុទ្ធ Mbeumo ពី Brentford ​ហើយ

ក្លិបបិសាចក្រហម Manchester United បានឈានដល់ការចុះកិច្ចព្រមព្រៀងផ្លូវការ ទិញខ្សែប្រយុទ្ធជួរមុខ Bryan Mbeumo ​ពី Brentford ក្នុងតម្លៃ ៧២លានផោន។ ​

កីឡាករអន្តរជាតិកាមេរូនរូបនេះ បានក្លាយជាសមាជិកថ្មីទី៣ ផងដែរនៃក្រុមរបស់លោក Ruben Amorim ក្នុងទីផ្សារដោះដូរកីឡាករនាខែកក្កដា ឆ្នាំ២០២៥ នេះ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធ Matheus Cunha និងខ្សែការពារស្លាបឆ្វេង Diego Leon នៅកីឡដ្ឋាន Old Trafford។ កីឡាករវ័យ ២៥ឆ្នាំរូបនេះ នឹងត្រូវពាក់លេខ១៩ ផងដែរ ក្នុងក្លិបថ្មីប្រចាំទីក្រុង Manchester៕

Written by 

Related posts

Leave a Comment