លិចលង់រដ្ឋធានីម៉ានីល ខណៈទឹកជំនន់វាយប្រហារ បង្ខំឲ្យមនុស្ស​រាប់ពាន់នាក់​ត្រូវភៀសខ្លួន

ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារនៅក្នុងរដ្ឋធានីហ្វីលីពីន នៅថ្ងៃអង្គារនេះ ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីផ្ទះ ហើយយ៉ាងហោចណាស់មនុស្ស ២ នាក់ សន្និដ្ឋានថាបាត់ខ្លួន។

សាលារៀន និងការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងម៉ានីល រួមទាំងតំបន់ជុំវិញត្រូវបានបិទទ្វារ បន្ទាប់ពីភ្លៀងមួយយប់បណ្ដាលឲ្យទឹកទន្លេ Marikina ក្បែរនោះហក់ឡើងយ៉ងគំហុក។

មនុស្សជាង ២៣,០០០ នាក់ ដែលរស់នៅតាមដងទន្លេ ត្រូវបានព្រមានឲ្យជម្លៀសចេញ ទៅរកកន្លែងសុវត្ថិភាព។ ដោយឡែក មនុស្ស ២៥,០០០ នាក់ ផ្សេងទៀតត្រូវបានជម្លៀសចេញពីទីក្រុង Quezon និង Caloocan នៃតំបន់ទីប្រជុំជន។

យោងតាម លោក Wilmer Tan ប្រធានការិយាល័យជួយសង្គ្រោះ បានឲ្យដឹងថា ទឹកទន្លេ Marikina ហក់ឡើងដល់កម្ពស់ ១៨ ម៉ែត្រ។

ភ្លៀងមូសុងដែលកំពុងបន្ត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងបាត់ខ្លួន ៧ នាក់ទៀតនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន ចាប់តាំងពីព្យុះត្រូពិច Wipha បោកបក់លើប្រទេស កាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ៕

ដោយ៖ ពេជ្រ              

Written by 

Related posts

Leave a Comment