កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះជម្រើសជាតិនារីកម្ពុជា ដើម្បីត្រៀមការប្រកួតពានជើងឯកនារីអាស៊ាន Asean Women’s Msig Serenty Cup ពុំមានកីឡាការិនីភ្នំពេញក្រោនឡើយ។
ព្រឹត្តិការណ៍ខាងលើនឹងចាប់ផ្ដើមពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា នៅប្រទេសវៀតណាម (កម្ពុជា នៅពូល A ជាមួយវៀតណាម, ថៃ និង ឥណ្ឌូណេស៊ី)។
ដោយឡែកចំពោះមូលហេតុដែលពុំមានកីឡាការិនីភ្នំពេញក្រោន អាចត្រូវបានដឹងថា មកពីក្លិបត្រូវត្រៀមប្រកួតជើងឯកក្លិបបាល់ទាត់នារីទ្វីបអាស៊ី វគ្គជម្រុះបឋម AFC Women’s Champions League ដែល ភ្នំពេញក្រោន ធ្វើជាម្ចាស់ផ្ទះផ្ទាល់ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ៕
