យោងតាមការចុះផ្សាយរបស់អ្នកកាសែតលោក Fabrizio Romano បានឲ្យ ដឹងក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងមួយ Brentford ក្នុងការទិញយកខ្សែប្រយុទ្ធ Bryan Mbeumo ហើយ។
ប្រភពខាងលើថា បន្ទាប់ពីការចរចារយៈពេលយ៉ាងយូររួចមកក្លិបទាំងពីរក៏ឈានដល់ការព្រមព្រៀងគ្នាដោយ Man UTD នឹងចាយប្រាក់ចំនួន៧០លានផោន (ស្មើនឹងប្រមាណ ៩៣. ៨ លានដុល្លារ) សម្រាប់កីឡាកររូបនេះ ខណៈ ដែល Mbeumo បានព្រមព្រៀងផ្លាស់មកទឹកដី Old Trafford តាំងពីក្លិបបង្ហាញកា រចាប់អារម្មណ៍ម៉្លេះ៕
