Netanyahu សុំទោសសម្តេចប៉ាប រឿងវាយប្រហារព្រះវិហារនៅហ្គាហ្សាថ្ងៃមុន

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសុំអភ័យទោស នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចប៉ាប Leo ជុំវិញការបាញ់ផ្លោងលើព្រះវិហារ Holy Family Catholic នៅហ្គាហ្សា ដែលសម្លាប់មនុស្ស ៣ នាក់ និង ១០ នាក់ផ្សេងទៀតរងរបួស។

ការវាយប្រហារនេះ  បានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ដោយយោធាអ៊ីស្រាអែល បាញ់គ្រាប់សំដៅបរិវេណព្រះវិហារ ។ ទោះជាយ៉ាងណា  IDF បាន​បញ្ជាក់ថា ជាកំហុសបច្ចេកទេស និង​អចេតនា។

មកដល់ពេលនេះ លោក Netanyahu ក៏បានទូរស័ព្ទទៅសម្ដេចប៉ាប Leo ដោយផ្ទាល់ ដើម្បីសម្តែងការសោកស្តាយចំពោះឧប្បត្តិហេតុនេះ និងដើម្បីបង្ហាញពីការរំលែកទុក្ខដ៏ក្រៀមក្រំរបស់អ៊ីស្រាអែល ទៅកាន់ក្រុមគ្រួសារនៃអ្នករងគ្រោះ ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment