ប្រធានាធិបតីប្រេស៊ីល លោក Luiz Lula da Silva បាននិយាយ នៅក្នុងសុន្ទរកថាមួយថា ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱ្យបញ្ចប់ការលូកដៃ និងជ្រៀតជ្រែកផ្លូវច្បាប់លើសំណុំរឿងរបស់អតីតមេដឹកនាំប្រេស៊ីលលោក Jair Bolsonaro (២០១៩-២០២២) ដោយថានេះជាជាការវាយប្រហារលើអធិបតេយ្យភាព។

លោក Lula បានលើកឡើងថា ការប៉ុនប៉ងណាមួយដើម្បីមានឥទ្ធិពលលើប្រព័ន្ធច្បាប់របស់ប្រទេសប្រេស៊ីលគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិ។
យោងតាមមេដឹកនាំប្រេស៊ីលរូបនេះ គឺលោក មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការពិតដែលថាជ្រៀតជ្រែកនេះ មានការគាំទ្រដោយអ្នកនយោបាយប្រេស៊ីលជាច្រើន ដោយសង្កត់ធ្ងន់ថា ពួកគេជាជនក្បត់ជាតិពិតប្រាកដ។
ជុំវិញបញ្ហានេះ លោក ត្រាំ បានរិះគន់អាជ្ញាធរប្រេស៊ីលចំពោះសកម្មភាពទាក់ទងនឹងលោក Bolsonaro ដែលកំពុងប្រឈមមុខនឹងការកាត់ទោសនៅក្នុងប្រទេសប្រេស៊ីលពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោក Lula បន្ទាប់ពីការឈ្នះឆ្នោតជាប្រធានាធិបតីនៅឆ្នាំ ២០២២ ។
ក្រោយមកប្រធានាធិបតីអាមេរិករូបនេះ បានជំរុញឱ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់លើអតីតមេដឹកនាំប្រេស៊ីលរូបនេះ ។
ជាមួយគ្នានោះ លោក Lula ក៏បានសង្កត់ធ្ងន់លើការត្រៀមខ្លួនសម្រាប់វិធានការទប់ទល់ណាមួយដើម្បីការពារសេដ្ឋកិច្ចរបស់ប្រេស៊ីល បន្ទាប់ពីអាមេរិក ប្រកាសដាក់ពន្ធ ៥០ ភាគរយ លើទំនិញប្រេស៊ីលចាប់ពីថ្ងៃទី ១ ខែសីហា។
លោក បានកត់សម្គាល់ថា ប្រេស៊ីលជាប្រទេសអធិបតេយ្យមួយជាមួយនឹងស្ថាប័នឯករាជ្យ ហើយនឹងមិនទទួលយកការណែនាំណាមួយឡើយ។
លោក បានបន្ថែមថា វិធានការណាមួយដើម្បីបង្កើនពន្ធគយជាឯកតោភាគី នឹងត្រូវបានឆ្លើយតបដោយយោងលើច្បាប់នៃបដិវត្តសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល ៕

ដោយ៖ ពេជ្រ