រសៀលថ្ងៃទី ១៧ ខែកក្កដា លោកស្រី Peng Liyuan ភរិយារបស់ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញចូលរួមសកម្មភាពចងមិត្តនៃយុវជនចិននិងអាមេរិក ឈ្មោះ«មិត្តភាព Guling » ឆ្នាំ ២០២៥ នៅទីស្នាក់ការសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេស ព្រមទាំងថ្លែងសុន្ទរកថា។
លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសយើងទាំងពីរចិននិងអាមេរិកមានភាពខុសគ្នាខាងប្រវត្តិសាស្ត្រ វប្បធម៌ និងភាសា ប៉ុន្តែប្រជាជននៃប្រទេសយើងទាំងពីរសុទ្ធតែស្រឡាញ់គ្រួសារ មានចិត្តស្លូតត្រង់ និងមេត្រីភាព ឧស្សាព្យាយាមនិងស្វែងរកភាពប្រាកដប្រជា ដូច្នេះអាចក្លាយជាមិត្តល្អ និងដៃគូល្អ។ ជាងមួយឆ្នាំបន្ទាប់ពីប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមស្តីពី “អញ្ជើញយុវជនអាមេរិកចំនួន ៥ ម៉ឺននាក់ឱ្យមកផ្លាស់ប្តូរ និងរៀនសូត្រនៅប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ” មក យុវជនអាមេរិកជាច្រើនបានមកទស្សនកិច្ចសិក្សានៅប្រទេសចិនតាមការអញ្ជើញ។ ពួកគេបានដកបទពិសោធពីប្រទេសចិនដ៏ពិតប្រាកដ និងរាប់អានមិត្តថ្មីៗ ដែលបានរួមគ្នារឹតចំណងមេត្រីភាពរវាងចិននិងអាមេរិក។ រំពឹងថាសិស្សានុសិស្សគ្រប់រូបអាចក្លាយជាអ្នកបន្តវេននៃមិត្តភាពចិន-អាមេរិក និងអ្នកជំរុញសន្តិភាពនិងមិត្តភាព ដើម្បីកសាងស្ពានមិត្តភាពចិន-អាមេរិក៕
