ប្រភពក្នុងស្រុក បានឲ្យដឹងថា ក្រុមប្រឆាំងប្រដាប់អាវុធរបស់ប្រទេសស៊ីរី កំពុងគ្រប់គ្រងទាំងស្រុងលើខេត្ត Latakia ដែលជាកន្លែងមូលដ្ឋានយោធារុស្ស៊ីស្ថិតនៅ។
យោងតាមប្រភព បានបន្ថែមថា អង្គភាពប្រដាប់អាវុធ កំពុងរុលចូលទៅក្នុងទីក្រុង Tartus និង Jableh បន្ទាប់ពីប្រកាសបណ្តេញប្រធានាធិបតីស៊ីរី លោក Bashar Assad ចេញពីប្រទេស ។
ទោះជាយ៉ាងណា ប្រភពដដែល សង្កត់ធ្ងន់ថា សមាជិកបក្សប្រឆាំងមិនបានឈ្លានពានទៅលើមូលដ្ឋានយោធារបស់រុស្ស៊ី នៅក្រុង Tartus និង Hmeimim ទេ។
លោក បានកត់សម្គាល់ថា កាលពីម្សិលមិញ ក្រុមប្រឆាំង គ្រប់គ្រងទាំងស្រុងលើខេត្ត Latakia រួមទាំងទីក្រុង Tartus និង Jableh ។ កងកម្លាំងប្រដាប់អាវុធរបស់គណបក្សប្រឆាំង គ្មានគម្រោងក្នុងការជ្រៀតចូលមូលដ្ឋានយោធារុស្ស៊ី ដែលនៅតែបន្តប្រតិបត្តិការជាធម្មតានោះទេ ។
សាក្សីផ្ទាល់ភ្នែក បានប្រាប់ កាលពីថ្ងៃអាទិត្យថា មូលដ្ឋានយោធារុស្ស៊ី ទាំងអស់នៅក្នុងខេត្តស៊ីរី មិនរងការខូចខាត ឬគំរាមកំហែងណាមួយនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា អង្គភាពប្រឆាំងប្រដាប់អាវុធរបស់ប្រទេសស៊ីរី បានបើកការវាយលុកទ្រង់ទ្រាយធំទៅលើទីតាំងរបស់កងកម្លាំងរដ្ឋាភិបាលនៅក្នុងខេត្ត Aleppo និង Idlib ។ ខណដែលលោកប្រធានាធិបតី Bashar Assad បានភៀសខ្លួនចាកចេញពីប្រទេស៕
ដោយ៖ ពេជ្រ