នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយថា លោក Benjamin Netanyahu ទំនងជានឹងបញ្ជាឱ្យមានការវាយប្រហារថ្មីលើទឹកដីអ៊ីរ៉ង់ ដើម្បីការពារស្ថិរភាពក្នុងតំបន់ និងរក្សាការក្តាប់អំណាចរបស់លោក។

មេដឹកនាំអ៊ីរ៉ាក់ បានលើកឡើងបែបនេះ នៅពេលសួរអំពីលទ្ធភាពនៃការកើនឡើងភាពតានតឹងជាថ្មីរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយថាមនុស្សគ្រប់គ្នាឃើញហើយថា លោក Netanyahu រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា និងលីបង់ ហើយលោក ក៏មិនខ្លាចនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀតដែរ។
ទន្ទឹមនោះ លោក Al-Sudani បានកត់សម្គាល់ថា ក្នុងអំឡុងពេលនៃការវាយប្រហាររវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំអ៊ីរ៉ាក់ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពក្នុងតំបន់ និងស្ថានភាពនៅជិតព្រំដែន។

កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ តិចជាង ២៤ ម៉ោងក្រោយមក សាធារណរដ្ឋអ៊ីស្លាម ក៏បានធ្វើការវាយប្រហារសងសឹក។ ទន្ទឹមនឹងភាពតានតឹង កំពុងកើតឡើង ៩ថ្ងៃក្រោយមក សហរដ្ឋអាមេរិក ក៏បានជ្រៀតចូលក្នុងជម្លោះ ដោយវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ៣ កន្លែង ខណៈក្រុងតេហេរ៉ង់ សងសឹកវិញដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពក្រុងវ៉ាស៊ីនតោន នៅកាតាផងដែរ៕

ដោយ៖ ពេជ្រ