ហុងគ្រី ដាក់ EU ចំៗថា កំពុងខំកើបលុយ​ពីសង្គ្រាមអ៊ុយក្រែន               

ទីប្រឹក្សារដ្ឋាភិបាលហុងគ្រី លោក Balazs Orban បាននិយាយថា សហភាពអឺរ៉ុប កំពុងដាក់គោលដៅជំរុញវិស័យយោធាសម្រាប់អ៊ុយក្រែន ដោយ​ចោទ​មេដឹកនាំប្លុក​ថា ព្យាយាមទាញយកផលចំណេញពីសង្គ្រាម។

លោក បានលើកឡើងថា មេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុប កំពុងពិចារណាលើការបង្កើតមូលនិធិថ្មីចំនួន ១០០ ពាន់លានអឺរ៉ូ (១១៧ ពាន់លានដុល្លារ) ក្រោមថវិការយៈពេល ៧ ឆ្នាំនាពេលខាងមុខរបស់ប្លុក ដើម្បីចំណាយសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន។

 ហុងគ្រី គឺជាប្រទេសដែលរិះគន់យ៉ាងខ្លាំងចំពោះគោលនយោបាយរបស់ប្លុកនេះ ចំពោះជម្លោះរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងចាប់ផ្ដើមរហូតមក។

លោក Orban បានអះអាងថា នៅពេលមានសង្គ្រាមណាមួយ អឺរ៉ុប តែងតែខិតខំធ្វើយ៉ាងណាទាញយកប្រយោជន៍ សម្រាប់ខ្លួនឯង តាមរយៈការចំណាយ និងផ្គត់ផ្គង់សព្វាវុធផ្សេងៗ។

គួរបញ្ជាក់ថា ហុងគ្រី គឺជាប្រទេសដែលមិនពេញចិត្តនឹងការជ្រៀតចូលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន របស់ប្លុក EU ដែលថាគ្មានប្រយោជន៍ និងពង្រីកស្ថានការណ៍កាន់តែធំទៅៗ នាំឲ្យមានហានិភ័យឥតឈប់ឈរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment