តាកែវ ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល ជាមួយយោធិនសោធននិវត្តន៍ ពិការ និង បាត់បង់សមត្ថភាពភាព ក្នុងឱកាសអបអរសាទរ ខួបលើកទី ៣២ ទិវាបង្កើត កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា២០២៥) សមាសភាពចូលរួម លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យទាំងអស់ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងយោធិនសោធននិវត្តន៍ ។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងកងរាជអាវុធហត្ថខេត្តតាកែវ បានឧបត្ថម្ភ ដល់យោធិនសោធននិវត្តន៍ និងពិការ សរុបចំនួន ៤៣នាក់ ដែលចូលរួមក្នុងម្នាក់ៗទទួលបាន ៖
– ថវិកា ៥០,០០០ រៀល
– អង្គរ ២៥ គីឡូក្រាម
– មីជាតិ ០១ កេស
– ទឹក ក្រូច ០១ កេស
– ទឹកបរិសុទ្ធ ០១ កេស
សរុបថវិកាអស់ ២,១៥០,០០០រៀល, អង្ករ ១,០៧៥ គីឡូក្រាម, មីជាតិ ៤៣ កេស, ទឹកបរិសុទ្ធ ៤៣ កេស, ទឹក ក្រូច ៤៣ កេសផងដែរ ៕តាកែវ





