ថ្ងៃទី១០ ខែកក្កដា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានផ្ញើសារអបអរការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកល។
លោកXi Jinpingបានលើកឡើងថា ពិពិធកម្មអរិយធម៌ជាលក្ខណៈពិសេសនៃពិភពលោក។ប្រវត្តិសាស្ត្របានបង្ហាញថា ភាពរុងរឿងនៃអរិយធម៌ ការរីកចម្រើននៃមនុស្សជាតិសុទ្ធតែមិនអាចកាត់ផ្តាច់ចេញពីការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌។បច្ចុប្បន្ន ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ ដែលត្រូវការជាបន្ទាន់នូវការយកការផ្លាស់ប្តូរអរិយធម៌យកជម្នះរបាំងអរិយធម៌ យកការរៀនសូត្រអរិយធម៌គ្នាទៅជម្នះការប៉ះទង្គិចខាងអរិយធម៌។
លោកXi Jinpingបានបន្តទៀតថា ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសនានា ប្រកាន់ខ្ជាប់ទស្សនៈអរិយធម៌ប្រកបដោយសមភាព រៀនសូត្រពីគ្នា កិច្ចសន្ទនា និងបរិយាប័ន្ន អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញការកសាងបណ្តាញសហប្រតិបត្តិការនៃសន្ទនារវាងអរិយធម៌សកល និងបន្ថែមកម្លាំងចលករថ្មីសម្រាប់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក។
ថ្ងៃទី១០ ខែកក្កដា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកលបានបើកធ្វើនៅក្រុងប៉េកាំងក្រោមប្រធានបទ “គាំពារពិពិធកម្មនៃអរិយធម៌នៃមនុស្សជាតិ រួមគ្នាជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក” ៕
