រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក សូ វិសុទ្ធី នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាដល់និស្សិតចំនួន ៣០រូប នៃកម្មវិធី Techpreneur Bootcamp របស់ស្ថាប័ន DICHI Academy នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធី Techpreneur Bootcamp គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៩ខែ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្សនិស្សិតអំពីជំនាញអភិវឌ្ឍកម្មវិធី (Full Stack) រួមនឹងជំនាញសហគ្រិនភាព តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសជាក់ស្ដែងពីអ្នកជំនាញនៅតាមក្រុមហ៊ុនឯកជន និងផ្ដល់ឱកាសដល់សិស្សនិស្សិតក្នុងការអភិវឌ្ឍកម្មវិធីនិងរកដំណោះស្រាយឌីជីថលដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង។ ទន្ទឹមនឹងនេះ និស្សិតចំនួន ៦ក្រុម បានអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលដែលជាគម្រោងបញ្ចប់ការសិក្សារបស់ក្រុមនីមួយៗ ក្នុងនោះមានគម្រោង ២ ត្រូវបានក្រមហ៊ុនជ្រើសរើសមកប្រើប្រាស់ដើម្បីជាដំណោះស្រាយអាជីវកម្មរបស់ពួកគេ៕







