ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសស្វាគមន៍ក្រុមហ៊ុន AirAsia ដែលជាដៃគូឧបត្ថម្ភផ្លូវការសម្រាប់ការហោះហើរទៅកាន់ទីក្រុងកូឡាឡាំពួរដើម្បីប្រកួត Pre-Season និងត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ២០២៥/២០២៦។
ជាមួយនឹង AirAsia យើងត្រៀមខ្លួនហើយសម្រាប់ការហោះហើរទៅកាន់ការប្រកួតប្រជែងថ្មី រដូវកាលថ្មី ជោគជ័យថ្មី ជាមួយគ្នា! លើសពីនេះកិច្ចសហប្រតិបត្តិការនេះបង្ហាញពីការយកចិត្តទុកដាក់ និងការអភិវឌ្ឍក្នុងវិស័យបាល់ទាត់កម្ពុជា ពីក្រុមហ៊ុន AirAsia៕
