លោក Xi Jinping ៖ ធ្វើជាជនជាតិចិនដ៏ទៀងត្រង់និងមានមោទនភាព

រសៀលថ្ងៃទី៧ ខែកក្កដា លោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុងYangquanខេត្តShanxi។លោកបានទៅកាន់ទីលានស្តូបអនុស្សាវរីយ៍រំលឹកមហាសង្គ្រាមកងពល១០០កង ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលីជីវិតនិងទស្សនាសារមន្ទីររំលឹកមហាសង្គ្រាមកងពល ដើម្បីរំលឹកពីវីរភាពរបស់វីរជនដែលតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និង ប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនីស្តចិនក្នុងការដឹកនាំកងទ័ពនិងប្រជាជនតស៊ូប្រយុទ្ធប្រឆាំងយ៉ាងអង់អាចក្លាហានជាមួយការឈ្លានពានរបស់បរទេស ព្រមនិងស្វែងយល់ពីការអប់រំអំពីប្រវត្តិសាស្រ្តបដិវត្តន៍ក្នុងតំបន់ ការបន្តវេននិងផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យនៃសង្រ្គាមតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។

 លោកXiJinpingបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយយុវសិស្សនិងបុគ្គលិកការងារនៅទីនោះ។លោកបានលើកឡើងថា ថ្ងៃនេះខ្ញុំមកដល់ទីនេះមានអត្ថន័យជាពិសេស។ព្រឹត្តិការណ៍ថ្ងៃ៧ កក្កដាគឺជាការចាប់ផ្តើមនៃសង្រ្គាមប្រជាជនទូទាំងប្រទេសចិនតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន បក្សកុម្មុយនីស្តចិនគឺជាបង្អែកដ៏រឹងមាំក្នុងសង្រ្គាមតស៊ូប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ប្រជាជាតិចិនទាំងមូល ហើយមហាសង្គ្រាមកងពល១០០កងបានធ្វើឱ្យពិភពលោកមើលឃើញពីឆន្ទៈនិងកម្លាំងរបស់បក្សកុម្មុយនីស្តចិននិងប្រជាជនចិនក្នុងការតស៊ូប្រយុទ្ធ។ក្តីសង្ឃឹមស្ថិតនៅលើអ្នក ហើយអនាគតជារបស់អ្នកទាំងអស់គ្នា ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែង ដើម្បីធ្វើជាជនជាតិចិនដ៏ទៀងត្រង់និងមានមោទនភាព៕

Written by 

Related posts

Leave a Comment