នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ថា អ៊ីស្រាអែល នឹងមិនយល់ព្រមចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានអធិបតេយ្យភាពពេញលេញ និងការផ្ទេរអំណាចសំខាន់ៗជាបន្តបន្ទាប់នោះទេ ជាពិសេសផ្នែកសន្តិសុខ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បាននិយាយ នៅពេលបញ្ជាក់ពីជំហរចំពោះលទ្ធភាពនៃដំណោះស្រាយរដ្ឋពីរ សម្រាប់ជម្លោះនៅមជ្ឈិមបូព៌ាថា លោក គិតថាប៉ាឡេស្ទីន មិនគួរមានអំណាចប្រជាធិបតេយ្យគំរាមកំហែងលើក្រុងយេរ៉ូសាឡឹមទេ។
សង្គ្រាមនៅហ្គាហ្សារបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន រាប់រយនាក់ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែលោក Netanyahu អះអាងថាជាប្រតិបត្តិការដែលលុបបំបាត់តែពួកសកម្មប្រយុទ្ធហាម៉ាស ប៉ុណ្ណោះ៕


ដោយ៖ ពេជ្រ