បន្ទាប់ពីរង់ចាំយ៉ាងយូរពេលនេះ ក្លិបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ជាផ្លូវការថា អ្នកចាំទី Wojciech Szczesny បានចុះកុងត្រាថ្មីជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧។
សេចក្តីថ្លែងការណ៍របស់ក្លឹបបានសរសេរថា “ក្លឹប FC Barcelona និងកីឡាករ Wojciech Szczesny បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តកិច្ចសន្យារបស់អ្នកចាំទីរូបនេះដែលនឹងរក្សាលោកនៅជាមួយក្លឹបរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ 2២០២៧”។
សូមជម្រាបថា Szczesny វ័យ ៣៥ ឆ្នាំបានចូលរួមជាមួយ Barça កាលពីខែតុលាឆ្នាំមុន ដោយបានមកដល់ជាការចុះហត្ថលេខាបន្ទាន់ បន្ទាប់ពីរបួសធ្ងន់ធ្ងររបស់អ្នកចាំទី Marc-Andre ter Stegen ៕
