តាកែវ៖នៅព្រឹកថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ទីរព័ត៌មានខេត្តតាកែវបានរៀបចំកិច្ចប្រជុំបូកសរុបការងារ ការចុះធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ កិច្ចប្រជុំស្ថិតក្រោមអធិបតីភាព លោក គឹម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់លោកនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ និងដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធាន ការរិយាល័យទាំង៥ រួមនឹងមន្រ្តីរាជការនៃមន្ទីរព័ត៌មានជាច្រើនរូបទៀត។

លោកអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា គោលបំណងនៃការធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសាធារណៈជនទូទៅឲ្យយល់ដឹងពីផលប៉ះពាល់អវិជ្ជមានរបស់ព័ត៌មានក្លែងក្លាយ និងមធ្យោបាយក្នុងការការពារខ្លួនពីព័ត៌មានក្លែងក្លាយទាំងនោះ និងធ្វើឱ្យពួកគាត់ចេះថ្លឹងថ្លែង វិភាគ និងវាយតម្លៃព័ត៌មាន មុននឹងជឿ ឬចែករំលែក ជាពិសេសការផ្ទៀងផ្ទាត់ប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន និង ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ក្លាយជាអ្នកប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយតាមរយៈយុទ្ធសាស្រ្តម៣ និងផ១ របស់ក្រសួងព័ត៌មាន។តាកែវ



