ពូទីនអួតពេក ខណៈត្រាំ មិននិយាយច្រើន ព្រមានបន្ថែមពន្ធលើប្រទេសដែលគាំទ្រ BRICS

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធបន្ថែម ១០ ភាគរយ លើប្រទេសដែលគាំទ្រគោលនយោបាយកំពុងបន្តដោយប្លុក BRICS ។

មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានព្រមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា ប្រទេសណាដែលអនុវត្តន៍ និងគោរពតាមគោលនយោបាយប្រឆាំងអាមេរិករបស់ប្លុក BRICS ដាច់ខាតនឹងត្រូវរងសម្ពាធពន្ធបន្ថែម ១០ ភាគរយ។

កាលពីខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានប្រាប់ នៅក្នុងបទសម្ភាសន៍មួយថា ការវិវឌ្ឍន៍នៅ BRICS មិនត្រឹមតែបង្កឱ្យមានការមិនពេញចិត្តក្នុងចំណោមមេដឹកនាំអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បង្ហាញពីបញ្ហានៃអត្មានិយមផងដែរ នៅក្នុងបរិបទនៃគោលនយោបាយខាងក្រៅ ដែលប្រឈមមុខនឹងលោកខាងលិច។

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីល កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៧ ។ របៀបវារៈរួមមានការថែទាំសុខភាព ពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ និងបញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រង AI និងការពង្រឹងសន្តិភាព រួមទាំងសន្តិសុខ៕

ដោយ៖ ពេជ្រ              

Written by 

Related posts

Leave a Comment