លោក សេរី កុសល អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកជូនដល់កម្លាំងវរនគរបាលការពារព្រំដែនគោកចំនួន៤ ដែលកំពុងឈរជើងជួរមុខ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានអមដំណើរ លោក សេរី កុលស តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ  បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគទៅចែកជូនដល់កម្លាំងវរនគរបាលការពារព្រំដែនគោកចំនួន៤ ដែលកំពុងឈរជើងជួរមុខ ។

ទន្ទឹមគ្នានេះ លោក សេរី កុសល ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ សម្ភារះប្រើប្រាស់ ថវិការមួយចំនួនទៅចែកជូនដល់កងកម្លាំងបញ្ជការវរ សេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ រួមមាន វរ៨០៧,៨១៥,៨៩១,៩១១ នៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅទីបញ្ជាការដ្ឋានការពារវរសេនាតូចលេខ ៨០៧ ស្រុកថ្មពួក ។

ក្នុងមួយអង្គភាពទទួលបានអំណោយរួមមាន៖ អង្ករ១តោន ទឹកសុទ្ធ១៥កេស ទឹកត្រី១៥យួរ ទឺកស៊ីអ៊ីវ១៥យួរ មីជាតិ១៥កេសតូច ប៊ីចេង១០គីឡូ ខ្ទឹមសរ១០គីឡូ ស្ករស១០គីឡូ ល្ពៅ ១តោនកន្លះ ពងមាន់ ៣ជុង អំបិល ចំនួន ១០គីឡូ ៕

Written by 

Related posts

Leave a Comment