ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ថា លោក មិនចង់ឃើញទិដ្ឋភាពនៅក្នុងប្រទេសអ៊ុយក្រែនបែបនេះទេ ហើយជឿជាក់ថាមិនមានការរីកចម្រើនបន្ថែមនៃសមរភូមិផងដែរ ។

ការលើកឡើងរបស់លោក ត្រាំ គឺស្របពេលការប្រកាសរបស់សេតវិមានថ្មីៗនេះ ពីការបន្ថយជំនួយយោធាសម្រាប់ក្រុងគៀវ ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯមូលដ្ឋានរួម Andrews ក្បែរទីក្រុងវ៉ាស៊ីនតោនថា យើងបាននិយាយអំពីរឿងជាច្រើន រួមទាំងប្រទេសអ៊ីរ៉ង់ ហើយយើងក៏លើកឡើងអំពីសង្រ្គាមនៅអ៊ុយក្រែនផងដែរ។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន ជំនួយការវិមានក្រឹមឡាំង លោក Yury Ushakov បានប្រាប់អ្នកសារព័ត៌មានថា ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ី និងអាមេរិកមានរយៈពេលជិត ១ ម៉ោង។ មេដឹកនាំទាំង ២ បានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
លើសពីនេះទៀត ក្នុងអំឡុងពេលសន្ទនា លោកពូទីន និងលោក ត្រាំ បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការផ្លាស់ប្តូរណាមួយដែលនឹងលើកកម្ពស់តម្លៃប្រពៃណីចែករំលែកដោយរុស្ស៊ី និងរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ