លោក Wang៖ ចិន និងអឺរ៉ុប គួររួមគ្នាជំរុញឲ្យជម្លោះអន្តរជាតិ ដោះស្រាយដោយសន្តិវិធី

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា អាជ្ញាធរចិន និងសហភាពអឺរ៉ុប គួរតែរួមគ្នាជំរុញការដោះស្រាយដោយសន្តិវិធីនៃការខ្វែងគំនិតគ្នាជាអន្តរជាតិ និងរួមគ្នាដោះស្រាយបញ្ហាសកលលោក។

យោងតាមគេហទំព័ររបស់ក្រសួងការបរទេសចិន រាយការណ៍ថា លោក Wang Yi បានអំពាវនាវឱ្យភាគីទាំងពីរ (ចិន-EU) ប្រកាន់ខ្ជាប់នូវពហុភាគីនិយម ពាណិជ្ជកម្មសេរី ការពារច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ ជំរុញការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ក៏ដូចជារួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ។

ការលើកឡើងនេះ គឺកាលពីថ្ងៃទី ២ ខែកក្កដា អំឡុងលោក Wang Yi បានជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅទីក្រុង Brussels ។

ទន្ទឹមនោះ លោក Wang បានបញ្ជាក់ថា ទីក្រុងប៉េកាំង តែងតែគាំទ្រដំណើរការនៃសមាហរណកម្មអឺរ៉ុប ដោយរក្សានូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងកម្រិតខ្ពស់នៃការបើកចំហរ។

យោងតាម លោក Wang បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូជាមួយសហភាពអឺរ៉ុប ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ពង្រឹងការបើកចំហរទៅវិញទៅមក លុបបំបាត់ភាពខ្វែងគំនិតគ្នា និងសម្រេចបានលទ្ធផលផលប្រយោជន៍ទៅវិញទៅមក។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានកត់សម្គាល់ថា ក្នុងស្ថានភាពអន្តរជាតិកាន់តែស្មុគស្មាញ ចិន និងសហភាពអឺរ៉ុបគួរតែពង្រឹងទំនាក់ទំនង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក បន្តគោលនយោបាយប្រកបដោយការទទួលខុសត្រូវ និងដើរតួជា “កម្លាំងស្ថិរភាព” នៅលើពិភពលោក៕

ដោយ៖ ពេជ្រ                             

Written by 

Related posts

Leave a Comment