ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើអ្នកចាំទី Kepa Arrizabalaga ពី Chelsea ជាផ្លូវការហើយក្នុងតម្លៃ ៥ លានផោន។
កីឡាករជម្រើសជាតិអេស្ប៉ាញ Kepa បានចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ បន្ទាប់ពីបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Bournemouth ជាទីដែលលោកបានលេងសរុប ៣៥ប្រកួត។
ក្រោយពីចុះកិច្ចសន្យារួចរាល់ Kepa បានថ្លែងថា «ខ្ញុំពិតជារីករាយខ្លាំងក្នុងការដែលបានមកទីនេះ។ ខ្ញុំពិតចាប់អារម្មណ៍ និងកំពុងទន្ទឹងរង់ចាំការប្រកួតប្រជែងមកដល់ ដើម្បីបង្ហាញពីគោលដៅជាមួយក្លិបថ្មីនេះ នៅពេលបានជជែកជាមួយអ្នកចាត់ការទូទៅ លោក Mikel Arteta ដោយសុទ្ធតែស្រេកឃ្លានជ័យជម្នះដូចគ្នា»។
ការមកដល់ទឹកដី Emirates គឺ Kepa ត្រូវប្រជែងកៅអីជម្រើសដំបូងជាមួយកីឡាករចាំទីអេស្ប៉ាញដូចគ្នា David Raya៕
