អាមេរិក អស់ស្តុកកាំជ្រួចការពារដែនអាកាស និងគ្រាប់រំសេវ ផ្ដល់ឲ្យអ៊ុយក្រែនហើយ

ក្រសួងការពារជាតិអាមេរិក បានប្រកាសផ្អាកការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស និងអាវុធយុទ្ធសាស្ត្រទៅឱ្យអ៊ុយក្រែន ដោយសារអស់ស្តុក។

យោងតាមរបាយការណ៍របស់ Politico  បានឲ្យដឹងថា ការសម្រេចចិត្តបញ្ឈប់ការដឹកជញ្ជូនធ្វើឡើងដោយអនុរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកសម្រាប់គោលនយោបាយ លោក Elbridge Colby ។

យោងតាមលោក ការផ្អាកគឺធ្វើឡើងតាមរយៈការត្រួតពិនិត្យឃ្លាំងផ្ទុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក ដែលព្រួយបារម្ភអំពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនគ្រាប់កាំភ្លើងធំ កាំជ្រួចការពារដែនអាកាស និងអាវុធយុទ្ធសាស្ត្រ។

គួរបញ្ជាក់ថា បន្ទាន់ពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ីមក អាមេរិក ជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតសម្រាប់អ៊ុយក្រែន ក្រោមអាណត្តិលោក Joe Biden ៕

ដោយ៖ ពេជ្រ                         

Written by 

Related posts

Leave a Comment