​លិខិតអនុញ្ញាតឱ្យចូលបក្សដ៏ពិសេសមួយច្បាប់៖ រឿងរ៉ាវចូលបក្សរបស់លោក Xi Jinping

នៅក្នុងសាលតាំងពិព័រណ៌ប្រវត្តិសាស្ត្រនៃបក្សកុម្មុយនីស្តចិន មានវត្ថុតាំងដ៏ពិសេសមួយគឺលិខិតរបស់គណៈកម្មាធិការបដិវត្តន៍នៃសហគមន៍Wenanyiស្រុកYanchuan ខេត្ត Shaanxi កាល​ពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៤ ដោយបានអនុម័តឱ្យលោកXi Jinpingចូលបក្សកុម្មុយនីស្តចិនជាផ្លូវការ។

ត្រឡប់ទៅឆ្នាំ១៩៦៩ លោក Xi Jinpingដែលមិនទាន់គ្រប់អាយុ១៦ឆ្នាំបានមកភូមិLiangjiaheស្រុកYanchuanខេត្តShaanxi ដើម្បីបម្រើការងារ។ក្នុងអំឡុងពេលនេះ  លោកXi Jinpingខិតខំស្វាហាប់  ហើយស្វែងរកភាពរីកចម្រើន។លោកបានដាក់ពាក្យសុំចូលជាសមាជិកគណបក្សកុម្មុយនីស្តចិនជាច្រើនដង។កាលនោះដោយសារតែបរិយាកាសនយោបាយដ៏ស្មុគស្មាញនិងកត្តាគ្រួសារ ដំណើរការចូលបក្សរបស់លោកXi Jinpingពោរពេញដោយឧបសគ្គ ប៉ុន្ដែលោកមិនដែលបោះបង់ឡើយ។នៅខែមករា ឆ្នាំ១៩៧៤ បន្ទាប់ពីបានដាក់ពាក្យសុំចូលបក្សចំនួន១០ច្បាប់ គណៈកម្មាធិការបក្សសហគមន៍នៅទីបំផុតបានឯកភាពលើសំណើចូលបក្សរបស់លោកXi Jinping ហើយទទួលយកលោកជាសមាជិក។នៅខែមករា ឆ្នាំ១៩៧៤ លោក Xi Jinpingដែលមានអាយុ២០ឆ្នាំបានចូលកាន់តំណែងជាលេខាធិការសាខាបក្សនៃភូមិLiangjiahe ។

តម្កល់ប្រជាជនជាចម្បង មិនផ្លាស់ប្ដូរបំណងដើម។ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់មជ្ឈិម ចាប់ពីលេខាបក្សភូមិLiangjiaheដល់ជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinpingតែងតែអនុវត្តនូវបំណងដើមនិងពាក្យសន្យារបស់លោកគឺ “ឱ្យប្រជាជនមានជីវភាពល្អ”ជាមួយនឹងសកម្មភាពជាក់ស្តែង៕

Written by 

Related posts

Leave a Comment