នៅមុននេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាបុរសអាយុក្រោម ២៣ឆ្នាំ សម្រាប់ការប្រកួត ASEAN U-23 Mandiri Cup™ 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី។
កីឡាករមួយចំនួនខកខានចូលរួមជាមួយក្រុមជម្រើសជាតិ ដោយសារមានភារកិច្ចជាមួយក្លិបរបស់ពួកគេត្រៀមខ្លួនសម្រាប់ការបើករដូវកាលថ្មីនៃលីគកំពូលកម្ពុជា។
សម្រាប់ព្រឹត្តិការណ៍នេះ ក្រុម U-23 កម្ពុជា ស្ថិតពូល B ជាមួយវៀតណាម និង ឡាវ ៕
