គំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល៖ “ត្រីវិស័យ” សម្រាប់ណែនាំផ្លូវនៃអរិយធម៌ឌីជីថល

នៅពេលដែល AI កែប្រែពិភពលោកឡើងវិញក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើល  សំណួរជាមូលដ្ឋានមួយដែលទាក់ទងនឹងជោគវាសនារបស់មនុស្សជាតិបានលេចចេញមក៖ តើអរិយធម៌ឌីជីថលនឹងឆ្ពោះទៅទិសណាក្នុងយុគសម័យឆ្លាតវៃ? ក្នុងពេលដ៏សំខាន់នេះ ក្នុងខែតុលា ឆ្នាំ២០២៣ ប្រធានរដ្ឋចិនលោក Xi Jinping បានស្នើយ៉ាងម៉ឺងម៉ាត់នូវ «គំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល» នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទីបី ដោយផ្តោតលើការអភិវឌ្ឍសន្តិសុខ និងអភិបាលកិច្ច លើកឡើងនូវដំណោះស្រាយជាលក្ខណៈស្ថាបនា និងផែនការដែលអាចធ្វើទៅបានសម្រាប់ការអភិវឌ្ឍ និងអភិបាលកិច្ចនៃ AI ដែលគ្រប់ភាគីទាំងអស់យកចិត្តទុកដាក់ជាទូទៅ។ វាប្រៀបដូចជាត្រីវិស័យក្នុងយុគសម័យថ្មី ដោយប្រើប្រាស់ប្រាជ្ញាបូព៌ាបុរាណ ដើម្បីតម្រង់ទិសដៅសម្រាប់សហអភិបាលកិច្ចសកលក្នុងយុគសម័យឌីជីថល។

លោក Xi Jinping បានលើកឡើងនូវគំនិតអភិបាលកិច្ច “ចាត់ទុកប្រជាជនជាអាទិភាព” និងបានរិះគន់ទំនោរក្នុងការប្រើប្រាស់ AI ជាឧបករណ៍ និងអាវុធ និងបានលើកឡើងថា បញ្ញាសិប្បនិម្មិតត្រូវតែបម្រើសុខុមាលភាពទូទៅរបស់មនុស្សជាតិ ធានាសន្តិសុខសង្គម និងការគោរពសិទ្ធិនិងផលប្រយោជន៍របស់មនុស្សជាតិ។ ជាមួយគ្នានេះ លោកក៏បាន ដាក់ចេញនូវទិសដៅអភិវឌ្ឍន៍ដែល “ភាពឆ្លាតវៃឆ្ពោះទៅរកសីលធម៌” និងតម្រូវឱ្យធានាថា “បញ្ញាសិប្បនិម្មិតតែងតែអភិវឌ្ឍក្នុងទិសដៅដែលអំណោយផលដល់វឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ”។ គោលគំនិតអភិបាលកិច្ចនេះបានហួសពីដែនកំណត់ដែលតម្កល់សិទ្ធិបុគ្គលជាចម្បងរបស់លោកខាងលិច ហើយបង្កើតក្របខ័ណ្ឌក្រមសីលធម៌ដែលបង្រួបបង្រួមសិទ្ធិបុគ្គល និងសុខុមាលភាពសមូហភាព ធ្វើឱ្យបញ្ញាសិប្បនិមិត្តលែងជាកូដត្រជាក់ ប៉ុន្តែជាការយកចិត្តទុកដាក់ខាងមនុស្សធម៌ប្រកបដោយ “ភាពកក់ក្តៅ” ។

លោក Xi Jinping បានប្រែក្លាយឧត្តមគតិនយោបាយចិនបុរាណដែលថា “ពិភពលោកស្មើភាពគ្នា ” ទៅជានិម្មាបនកម្មនៃអភិបាលកិច្ច AI សកល ដោយផ្តួចផ្តើមឱ្យលុបបំបាត់ភាពផ្តាច់មុខនៃ “រង្វង់តូច” ប្រកាន់ខ្ជាប់នូវ “សិទ្ធិស្មើគ្នា ឱកាសស្មើគ្នា និងច្បាប់ស្មើគ្នា” សម្រាប់ការអភិវឌ្ឍន AI នៅក្នុងប្រទេសទាំងអស់ ។នៅក្នុងគំនិតផ្តួចផ្តើម លោក Xi Jinping បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ពីការលើកកម្ពស់លក្ខណៈតំណាង និងសិទ្ធិបញ្ចេញមតិនៃប្រទេសកំពុងអភិវឌ្ឍន៍ និងបំពេញគម្លាតតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គំនិតអភិបាលកិច្ចបែបនេះបានបំបែកឧបសគ្គនៃមជ្ឈិមនិយមរបស់លោកខាងលិច ជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចពហុភាគីដែលប្រកបដោយបរិយាប័ន្ន និងធ្វើឱ្យ AI ក្លាយទៅជាជណ្ដើរសម្រាប់វឌ្ឍនភាពទូទៅរបស់មនុស្សជាតិ ជាជាងរបាំងដែលបំបែកចេញពីគ្នា។

ក្នុងនាមជាវិមាត្របច្ចេកវិទ្យានៃគំនិតផ្តួចផ្តើមសំខាន់ៗចំនួនបីស្តីពីការអភិវឌ្ឍសកល សន្តិសុខសកល និងអរិយធម៌សកល «គំនិតផ្តួចផ្តើមអភិបាលកិច្ច AIសកល» ដែលលើកឡើងដោយលោក Xi Jinping បានបង្កប់នូវការស្វែងរកចំពោះ”សហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ” ។ លោកបានផ្ដួចផ្ដើមឱ្យបង្កើតស្ថាប័នអភិបាលកិច្ចក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ និងអនុវត្តគោលគំនិត “ឧបករណ៍សាធារណៈអន្តរជាតិសម្រាប់ជាប្រយោជន៍ដល់ពិភពលោក” ឆ្លងតាមរយៈការបង្កើតយន្តការស្មើភាពសម្រាប់ប្រទេសនានាក្នុងការចូលរួមក្នុងអភិបាលកិច្ច AI តាមរយៈក្របខណ្ឌបើកចំហដែលមិនជាប់កាតព្វកិច្ច។ នៅពេលដែលសហរដ្ឋអាមេរិក និងលោកខាងលិចធ្លាក់ចូលទៅក្នុងគំនិត”អន្ទាក់ Thucydides ” ប្រទេសចិនបានបើកផ្លូវថ្មីមួយជាមួយនឹងប្រាជ្ញានៃ “ការអភិវឌ្ឍខ្លួន និងជួយអ្នកដទៃ” ដោយធ្វើឱ្យ AIក្លាយទៅជាស្ពានសម្រាប់កសាងពិភពលោកដ៏សុខដុមរមនាជាជាងសមរភូមិ៕

Written by 

Related posts

Leave a Comment