លោក Xi Jinping ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអេក្វាទ័រលោក Daniel Noboa

ព្រឹកថ្ងៃទី ២៧ ខែមិថុនា ប្រធានរដ្ឋចិនលោក Xi Jinping បានជួបសន្ទនាជាមួយប្រធានាធិបតីអេក្វាទ័រលោក Daniel Noboaដែលចូលរួមវេទិកា Davosរដូវក្តៅនៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានថ្លែងថា ឆ្នាំ២០២៥នេះ គឺជាខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងអេក្វាទ័រ និន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគីមានភាពល្អប្រសើរ។ ប្រទេសចិនតែងតែតម្កល់ការអភិវឌ្ឍទំនាក់ទំនងចិន-អេក្វាទ័រតាមមុំជាយុទ្ធសាស្ត្រ និងចក្ខុវិស័យវិស័យវែងឆ្ងាយ ហើយមានឆន្ទៈធ្វើការជាមួយអេក្វាទ័រ ដើម្បីជំរុញការអភិវឌ្ឍកាន់តែស៊ីជម្រៅ និងរឹងមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អេក្វាឌ័រ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Daniel Noboa បានថ្លែងថា អេក្វាទ័រនិងចិនបានប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក សមភាពនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ប្រទេសចិនបានផ្តល់ការគាំទ្រ និងជំនួយយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អេក្វាទ័រ ដែលអេក្វាទ័រនឹងមិនបំភ្លេចជារៀងរហូត។ អេក្វាទ័ររំពឹងទុកបន្តធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសចិនមានភាពកាន់តែស៊ីជម្រៅ បង្កើនការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ អប់រំ យុវជន និងវិស័យផ្សេងៗទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចជំនួប ប្រមុខរដ្ឋទាំងពីរបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ “ផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលនៃសាធារណរដ្ឋអេក្វាទ័រ ស្តីពីការរួមគ្នាជំរុញការកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់ និងផ្លូវ”៕

Written by 

Related posts

Leave a Comment