គោលដៅការស្ទង់មតិរបស់CGTN៖គោលដៅចំណាយខាងយោធាចំនួន៥%បានបង្ហាញពី “ភាពជាប់គាំងរបស់អង្គការណាតូ”

សម្ព័ន្ធមិត្តចង់វាតទី រដ្ឋជាសមាជិកខ្វែងគំនិតគ្នា។ការតម្លៃគ្នានៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូបានហែកហួរគំនិតឯកភាពរួមលើបញ្ហាសន្ដិសុខរបស់អឺរ៉ុប។គោលដៅចំណាយខាងយោធាចំនួន៥%បានលាតត្រដាងពីភាពប្រេះស្រាំនៃទំនុកចិត្តគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប ព្រមនិងការខ្វែងគំនិតគញនារបស់អឺរ៉ុបលើបញ្ហាអង្គការណាតូដែលមុខជានឹងក្លាយជា “ភាពជាប់គាំង”ជាមិនខាន។

ការស្ទង់មតិតាមបណ្តាញអ៊ីនធឺណែតរបស់បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍៦៧.៤%បានថ្កោលទោសចំពោះករណីដែលអង្គការណាតូពន្លឿនការវាតទីខាងយោធាដែលមានលទ្ធភាពនឹងបង្កឱ្យមានការប្រកួតប្រជែងសព្វាវុធជុំថ្មីមួយ ដែលនឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាពនិងស្ថិរភាពពិភពលោក។អ្នកផ្តល់បទសម្ភាសន៍៨៤.៧%បានលើកឡើងថា អង្គការណាតូបានក្លាយទៅជាម៉ាស៊ីនបំផុសសង្គ្រាមដ៏ពិតប្រាកដ។

ការស្ទង់មតិបានធ្វើតាមវេបសាយចំនួនប្រាំភាសារបស់CGTN គឺភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី។ក្នុងរយៈពេល១២ម៉ោង មានអ្នកប្រើអ៊ីនធឺណិតចំនួន៦ពាន់នាក់បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕

Written by 

Related posts

Leave a Comment