ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី៥ បាន​បើកជាផ្លូវការហើយ

ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ (The 5th World Kun Khmer Championship 2024) បានប្រារព្ធពិធីបើការប្រកួតជាផ្លូវការហើយ នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ​ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដោយមានប្រតិភូ និងអត្តពលិកចូលរួមជាង ១០០នាក់ មកពី ១៧ប្រទេសចូលរួម ដូចជាមានប្រតិភូគុនខ្មែរ មកពីអាហ្វហ្គានីស្ថាន ឥណ្ឌា អាមេរិក វៀតណាម ឥណ្ឌូនេស៊ី អ៊ីរ៉ង់ កាមេរ៉ូន រុស្ស៊ី ម៉ាឡេស៊ី បារាំង ម៉ូរីស កាណាដា មីយ៉ាន់ម៉ា ទុយនេស៊ី កៀហ្ស៊ីស៊ីស្ថាន ថៃ និងម្ចាស់ផ្ទះកម្ពុជា។ការប្រកួតនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ ។

សម្រាប់ការប្រកួតថ្ងៃដំបូង​ គឺមាន ១៣គូ ដោយភាគច្រើន គឺជាជំនួបរវាងអត្តពលិកគុនខ្មែរ ជាមួយអត្តពលិកបណ្ដាប្រទេសផ្សេងៗមានលទ្ធផលដូចខាងក្រោមនេះ៖

-កីឡាករកម្ពុជា ទៀ វណ្ណា បានយកឈ្នះកីឡាករថៃ Choknamchai Pa Kong Pattaya ដោយសន្លប់ទឹកទី៣ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៦៩គីឡូក្រាម ។

-កីឡាករកម្ពុជា គោរមៈ ច័ន្ទរាជ បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា Saw Jonh ដោយពិន្ទុ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៥៦គីឡូក្រាម ។

-កីឡាករកម្ពុជា ឬទ្ធី ចៅចិត្រ ចាញ់កីឡាករកាមេរ៉ូន Mbang Fen Eric ដោយពិន្ទុ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៦៣.៥គីឡូក្រាម ។

-កីឡាករកម្ពុជា ហាត់ ភី បានវាយកីឡាករបារាំង Meaume Pierre ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៣ លើវិញ្ញាសាពាក់កណ្ដាលអាជីពបុរសទម្ងន់ ៧១គីឡូក្រាម ។

– កីឡាករកម្ពុជា Moy Prin យកឈ្នះកីឡាកររុស្ស៊ី Asainov Daulet ដោយពិន្ទុ លើវិញ្ញាសាពាក់កណ្ដាលអាជីពបុរសទម្ងន់ ៥១គីឡូក្រាម ។

-កីឡាការិនីកម្ពុជា សំណាង រក្សា ចាញ់កីឡាការិនីកៀហ្ស៊ីស៊ីស្ថាន Orozbekova Makhabat ដោយត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី១ លើវិញ្ញាសាបុរសទម្ងន់ ៧០គីឡូក្រាម ។

-កីឡាករកម្ពុជា រិទ្ធ រ័ត្ន បានយកឈ្នះកីឡាករកៀហ្ស៊ីស៊ីស្ថាន Kanymetov Ikhtiiar ដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី១ លើវិញ្ញាសាបុរសទម្ងន់ ៦៣.៥គីឡូក្រាម ។

-កីឡាករកម្ពុជា ប៉ែន បូរ៉ា យកឈ្នះកីឡាករឥណ្ឌូនេស៊ី Gading Mukti Wibowo ដោយពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ៣ទឹកពេញ លើវិញ្ញាសាបុរសទម្ងន់ ៥៤គីឡូក្រាម ។

-កីឡាការិនីកម្ពុជា សៃ ស្រីភា ចាញ់ពិន្ទុកីឡាការិនីកៀហ្ស៊ីស៊ីស្ថាន Saalyeva Alia លើវិញ្ញាសាស្ម័គ្រចិត្តនារីទម្ងន់ ៤៨គីឡូក្រាម ។

-កីឡាការិនីកម្ពុជា ខេ ខេម៉ា ចាញ់ពិន្ទុកីឡាការិនីឥណ្ឌា Dhuvaritha Prabhu លើវិញ្ញាសាស្ម័គ្រចិត្តនារីទម្ងន់ ៤៥គីឡូក្រាម ។

-កីឡាករកម្ពុជា ស៊ុន អ៊ូខុង យកឈ្នះកីឡាករឥណ្ឌា Hanieshvin Deenadaya ដោយពិន្ទុ លើវិញ្ញាសាស្ម័គ្រចិត្តយុវជនទម្ងន់ ៣៥គីឡូក្រាម ។

Written by 

Related posts

Leave a Comment