ប្រេង​សាំងសកល បន្តឡើង​ថ្លៃ​ នៅថ្ងៃនេះ

តម្លៃប្រេង បានកើនឡើង នៅថ្ងៃព្រហស្បតិ៍នេះ ដោយការរំពឹងទុកតម្រូវការខ្ពស់ អំឡុងជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា។

ប្រេងឆៅរបស់ Brent បានកើនឡើង ១២ សេន ឬ ០.២ ភាគរយ ស្មើនឹង ៦៧.៨០ ដុល្លារ ក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ២០ សេន ឬ ០.៣ ភាគរយ ស្មើនឹង ៦៥.១២ ដុល្លារ ក្នុងមួយបារ៉ែល។

ប្រេងទាំង ២ បានកើនឡើងវិញ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសបទឈប់បាញ់នៅមជ្ឈិមបូព៌ា កាលពីពេលថ្មីៗនេះ ខណជម្លោះនៅទីនោះ រំខានដល់ការនាំចេញប្រេង ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment