ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យបញ្ឈប់ការកាត់ក្តីរបស់តុលាការប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលរងការចោទប្រកាន់ពីបទទទួលសំណូក និងសកម្មភាពក្លែងបន្លំ។

លោក ត្រាំ បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា ការកាត់ក្តី លោក Netanyahu គួរតែលុបចោលនៅពេលនេះ ឬការលើកលែងទោសណាមួយ ។
ទន្ទឹមនោះ លោក រំលឹកថា លោក Netanyahu ត្រូវបានកោះហៅទៅកាន់តុលាការជាថ្មីម្ដងទៀត កាលពីថ្ងៃចន្ទ សម្រាប់ការបន្តសំណុំរឿង ។
លោក បានបន្ថែមថា លោក Netanyahu កំពុងប្រយុទ្ធដើម្បីប្រជាជនអ៊ីស្រាអែល ហើយលោក ជាមេដឹកនាំដ៏អស្ចារ្យម្នាក់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ អគ្គមេធាវីរបស់ប្រទេសអ៊ីស្រាអែល បាននិយាយថា លោក សម្រេចចិត្តចោទប្រកាន់លោក Netanyahu ពីបទទទួលសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្តសាធារណៈក្នុង ៣ ករណី។ ការចោទប្រកាន់នេះត្រូវបានបញ្ជូនទៅតុលាការខណ្ឌនៃទីក្រុង Jerusalem នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ ។ លោក Netanyahu បានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក ៕

ដោយ៖ ពេជ្រ