ប្រមុខ IAEA ​បញ្ជាក់ច្បាស់ៗឲ្យអាមេរិកដឹងថា ទីតាំងនុយក្លេអ៊ែរ​អ៊ីរ៉ង់​ ខូចខាតខ្លាំង

អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយ នៅលើកញ្ចក់ទូរទស្សន៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក ពិតជាធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

លោក Grossi បានលើកឡើងថា យើងរកឃើញថាមានការខូចខាតនៅផ្នែកសំខាន់ៗនៃទីតាំងរោងចក្រនុយក្លេអ៊ែរទាំង ៣ ដែលរងការវាយប្រហារ ។

យោងតាម CNN បានរាយការណ៍ ដោយដកស្រង់ប្រភពដែលថា សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ជឿថាការវាយប្រហារដោយយោធា លើប្រទេសអ៊ីរ៉ង់ មិននាំទៅដល់ការបំផ្លាញសមាសធាតុស្នូលនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះទេ។

គួរបញ្ជាក់ថា ការត្រួតពិនិត្យខាងលើរបស់ទីភ្នាក់ងារ IAEA កើតឡើង បន្ទាប់ពីសេតវិមាន បានវាយតម្លៃថាការវាយប្រហារដោយយោធានាពេលថ្មីៗនេះលើអ៊ីរ៉ង់ គឺមិនប៉ះពាល់ ឬនាំឲ្យខូចខាតដល់កម្មវិធីនុយក្លេអ៊ែរពួកគេនោះទេ ៕

ដោយ៖ ពេជ្រ                                 

Written by 

Related posts

Leave a Comment