យោធាថៃបិទច្រកព្រំដែនអន្តរជាតិចំនួន៦និងប៉ុស្តិ៍ពាណិជ្ជកម្មចំនួន ១០ កន្លែង តាមបណ្តោយព្រំដែនថៃ-កម្ពុជា

បន្ទាយមានជ័យ ៖បញ្ជាការដ្ឋានយោធាថៃបានចេញបទបញ្ជានៅល្ងាចថ្ងៃទី ២៣ ខែមិថុនាឆ្នាំ២០២៥ នេះ ឲ្យបិទគ្រប់ច្រកឆ្លងកាត់ព្រំដែនទាំងអស់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយលើកហេតុផលការពារបទល្មើសឆ្លងដែនដែលកំពុងកើនឡើង។នេះបើតាមកាសែតខាវស៊ុត ក៏ដូចជាសារព័ត៌មានថៃជាច្រើនទៀត ផ្សាយនាយប់ថ្ងៃទី២៣ខែមិថុនា ២០២៥កន្លង មកនេះ ។

ចំណែកសារព័ត៌មានស្តង់ដារ បានផ្សាយថា: កងទ័ពជើងគោក កងទ័ពជើងទឹក បញ្ជាឱ្យបិទច្រកព្រំដែនទាំងអស់ ដែលនៅជាប់កម្ពុជា ហាមយានជំនិះគ្រប់ប្រភេទ ចូល-ចេញនិងប្រជាពលរដ្ឋ ទេសចរថៃ និងបរទេស រួមទាំងពាណិជ្ជកម្មគ្រប់ប្រភេទ ។

លើកលែងតែ អ្នកជំងឺនិងសិស្ស-និស្សិត។ យោងតាមសារព័ត៌មានថៃ ខាវស៊ុត បញ្ជាក់ថា : បញ្ជាការដ្ឋានយោធភូមិភាគទី ១ កងទ័ពភូមិភាគទី២ និងបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាត បានប្រកាសវិធានការស្រដៀងគ្នានេះ ដោយចោទប្រកាន់ថា កងទ័ពកម្ពុជា បានរំលោភបំពានអធិបតេយ្យភាពថៃតាមរយៈការល្បាត ការពង្រឹងទីតាំង និងការកែប្រែបរិស្ថាននៅតំបន់ជម្លោះ។

ច្រកព្រំដែនអន្តរជាតិឬធឮអចិន្ត្រៃយ៍ទាំង៦និងច្រកតំបន់ឬពាណិជ្ជកម្មទាំង១០នោះ មានច្រកបានឡែម  ខេត្តច័ន្ទបូរី-ដូងខេត្តបាត់ដំបង, ច្រកបានប្រាកាតខេត្តច័ន្ទបូរី-ព្រំខេត្តប៉ៃលិន, បានហាតលឹកខេត្តស្រះកែវ-ភ្នំដីខេត្តបាត់ដំបង,ច្រកព្រំដែននៅក្នុងខេត្តស្រះកែវ(  ច្រកខ្លងលឹក, ណងអៀន , ណងព្រឺ, តាប្រាយ៉ាខេត្តស្រះកែវ-ប៉ោយប៉ែត, ស្ទឹងបត់ ម៉ាឡៃ, បឹងត្រកួនខេត្តបន្ទាយមានជ័យ, ច្រកសាយតាគូខេត្តបូរីរ៉ាំ-ជប់គគីរខេត្តឧត្តរមានជ័យ, ច្រកឆងចមខេត្តសុរិន្ទ-អូរស្មាច់ខេត្តឧត្តរមានជ័យ, ច្រកជាំសាង៉ាមខេត្តស៊ៅសាកេត-ជាំខេត្តឧត្តរមានជ័យ។

ប្រភពបានបន្តថា: ថៃបានបន្តទម្លាក់កំហុសលើកម្ពុជាជាបន្តបន្ទាប់ ដោយមានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ យ៉ាងសកម្ម ។

មន្ត្រីកម្ពុជាបានបដិសេធ រាល់ការចោទប្រកាន់ដដែលៗ ដែលបង្កើតឡើងព័ត៌មានក្លែងក្លាយ ញុះញង់អុចអាលក្នុងន័យបំភ័ន្តការពិតនិងបិទបាំងសារជាតិអាក្រក់របស់ភាគីថៃ ។

ហើយថា ភាគីកងទ័ពថៃឈុតប៉ារ៉ា  ឈុតខ្មៅនិងតម្រួតជាយដែនទៅវិញទេ ដែលជាអ្នកប្រព្រឹត្តល្មើសទាំងនោះខ្លួនឯង ហើយថៃបៀមឈាមព្រួសដាក់កម្ពុជាទៅវិញ ៕

Written by 

Related posts

Leave a Comment