អ៊ីរ៉ង់​ វាយប្រហារមូលដ្ឋានយោធាអាមេរិកនៅកាតា ធ្វើឲ្យពិភពលោកតាមដានកាន់តែខ្លាំង

កងកម្លាំងអ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីល កាលពីយប់ថ្ងៃចន្ទ លើមូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសកាតា និងអ៊ីរ៉ាក់ ដែលជាការសងសឹកចំពោះការទម្លាក់គ្រាប់បែករបស់អាមេរិកទៅលើទីតាំងនុយក្លេអ៊ែរ និងបង្កើនភាពតានតឹងនៅក្នុងតំបន់។

អ៊ីរ៉ង់​ បាន​ប្រកាស​តាម​ទូរទស្សន៍​រដ្ឋ​ថា​ ខ្លួន​បាន​វាយ​ប្រហារ​កង​កម្លាំង​អាមេរិក​ដែល​ឈរ​ជើង​នៅ​មូលដ្ឋាន​អាកាស Al Udeid របស់​កាតា ដោយចាប់ទុកថាជា “ការឆ្លើយតបដ៏ខ្លាំងក្លា និងជោគជ័យ” ចំពោះការឈ្លានពានរបស់អាមេរិក។

 ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីរ៉ង់ បានបញ្ជាក់ពីការវាយប្រហារនៅក្នុងប្រទេសកាតា ដោយបន្ថែមការឆ្លើយតបនេះមិនបង្កការគំរាមកំហែងណាមួយដល់ប្រទេសជិតខាងឈូងសមុទ្រខ្លួនឡើយ។

ទោះជាយ៉ាងណា កាតា បញ្ជាក់ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ដោយជោគជ័យ ផងដែរ។

ការវាយប្រហារនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីកាតា បិទដែនអាកាសរបស់ខ្លួនជាការប្រុងប្រយ័ត្នចំពេលមានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។

បន្ទាប់ពីការវាយប្រហារសងសឹក ក្រសួងការបរទេសអ៊ីរ៉ាក់ ក៏បានព្រមានអំពីការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយ និងបង្កើនភាពតានតឹងនៅក្នុងតំបន់។

ជាមួយគ្នានោះ ក្រសួងការបរទេសប្រទេសនេះ បញ្ជាក់ម្តងហើយម្តងទៀតប្រឆាំងនឹងគ្រោះថ្នាក់នៃភាគីថ្មីដែលចូលរួមក្នុងជម្លោះ ដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយ និងភាពតានតឹងក្នុងតំបន់បន្ថែមទៀត។

គួរបញ្ជាក់ថា ការវាយប្រហារនេះ គឺមិនបង្កឲ្យមានអ្នករងរបួស និងស្លាប់នោះទេ ខណមីស៊ីលអ៊ីរ៉ង់ ដែលបាញ់ភាគច្រើនគឺត្រូវបានស្ទាក់ចាប់៕

ដោយ៖ ពេជ្រ        

Written by 

Related posts

Leave a Comment