អាមេរិក​ ដឹងរឿងនេះមុន ទើបវាយទប់អ៊ីរ៉ង់ ​ផ្អើលពិភពលោក

កាសែត New York Times (NYT) រាយការណ៍ថា មន្ត្រីយោធា និងចារកម្មអាមេរិក បានរកឃើញសញ្ញាថាក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ត្រៀមរៀបចំវាយប្រហារមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

យោង​តាម របាយការណ៍​កាសែត​នេះ​ បន្ថែមថា រហូត​មក​ដល់​ពេល​នេះ ​ក្រុម​មន្ត្រី​អ៊ីរ៉ាក់​ កំពុង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ ដើម្បី​ត្រៀមរារាំង​សកម្មភាព​គំរាមកំហែងទាំងអស់នេះ។

គួរបញ្ជាក់ថា អាមេរិក បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍មុន បង្កឲ្យមានការភ្ញាក់ផ្អើល ដោយកំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែរ ចំនួន ៣ ទីតាំង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment