ខេត្តរតនគិរី÷ ប្រធានក្រុមប្រឹក្សាសង្កាត់យក្ខឡោម លោក កែវ សាង ដោយមានការណែនាំពីលោក សាយ សាមាន ប្រធានប្រតិបត្តិសយសស ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ មិថុនា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងយុវជនស្រឡាញ់សន្តិភាព ហៅថា(សយសស)ក្នុងសង្កាត់យក្ខឡោម ជាច្រើនរូបចុះជួយប្រក់ផ្ទះជនពិកាក្នុងនោះ លោកបានពាំនាំយកសម្ភារ:ជួសជុលផ្ទះជូន ឈ្មោះ អ៊ិន វុទ្ឋី ភេទប្រុស អាយុ៥៩ឆ្នាំជនជាតិខ្មែរ ដែលមានទីលំនៅផ្ទះដីចំាចម្ការឲ្យគេ ស្ថិតក្នុងភូមិ ជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាជនពិកា(ស្វិតជើងពីកំណើតទាំងពីរ)។ និងមានប្រពន្ធឈ្មោះ គឹម រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរដើរសុីឈ្នួលឲ្យគេ។

ក្នុងវេលាយុទ្ឋនាការចុ:ជួយប្រក់ស័ង្កសីនាខណ:នោ: លោក កែវ សាង បានឲ្យដឹងថា លោកទិញស័ង្កសីចំនួន៣៣សន្លឹក និងដែកគោលមួក ដោយចំណាយថវិកាអស់ចំនួន៤១១០០០រៀល។
លោកបន្តថា ថវិកាទាំងនោះលោកបានកៀងគរពីសប្បុរសជននានាខ្លះ និងជា ថវិកាផ្ទាល់ខ្លួនរបស់លោកសាយ សាមាន ប្រធានប្រតិបត្តិសយសស ខេត្តរតនគិរីនិងបន្តទៅជួយឧបត្ថម្ភដល់ គ្រួសារពិកាភ្នែក និងពិការជើង ចាស់ជរា១គ្រួសារទៀត ដែលមានឈ្មោ: លោកតា ឈ្មោះ ឯម លី អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ ពិកាភ្នែកមួយចំហៀង(ឆ្វេង)លោកយាយ ឈ្មោះ មៀន ខុន អាយុ៧២ឆ្នាំ ជនជាតិខ្មែរ ពិការជើងមួយចំហៀង ដែលទទួលបានថវិកាចំនួន១០.០០០០រៀល(ដប់ម៉ឺនរៀល)។

គ្រួសារជនពិកា និងចាស់ជរា ជាពលរដ្ឋរស់នៅក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
គ្រានោះគ្រួសារទាំងពីរ ដែលពិកាជើងនិងចាស់ជរា,ពិកាភ្នែក បានសំដែងការត្រេកអរ ដឹងគុណ អរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានដែលជានិច្ចកាលតែងតែបានគិតគូរទុក្ខធុរ:ដល់ប្រជាពលរដ្ឋរបស់លោកមិនប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ៕


