ក្រុងតេហេរ៉ង់ ច្រានចោលការចរចានុយក្លេអ៊ែរ ដែល ត្រាំ កំណត់ថានឹងវ៉ៃអ៊ីរ៉ង់ ឬមិនវ៉ៃ 

អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងមិនបន្តការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរជុំថ្មីណាមួយនោះទេ ខណពេលដែលកំពុងរងការវាយប្រហារបែបនេះ ។

ការលើកឡើងខាងលើ ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានព្រមានអំពីជម្លោះ “អូសបន្លាយ” ជាមួយសាធារណរដ្ឋអ៊ីស្លាមមួយនេះ។

ការ​ប្រយុទ្ធ​គ្នា​ បាន​កើត​ឡើង​ កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍មុន ដោយភាគីទាំង ២ បាញ់សងសឹកគ្នាទៅវិញទៅមកឥតឈប់ឈរ និងអះអាងគ្រប់គ្រងដែនអាកាសគ្នាទៅវិញទៅមក។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eyal Zamir បាននិយាយ នៅក្នុងសុន្ទរកថាវីដេអូថា ប្រទេសលោក គួរតែត្រៀមខ្លួនសម្រាប់ “យុទ្ធនាការអូសបន្លាយ” និងព្រមានអ៊ីរ៉ង់ ពីភាពលំបាកនៅពេលខាងមុខ។

ដោយឡែក សមភាគីអ៊ីរ៉ង់ លោក Abbas Araghchi បានជួបជាមួយអ្នកការទូតអឺរ៉ុបនៅទីក្រុងហ្សឺណែវ ដែលមានការជំរុញឱ្យលោក ស្តារកិច្ចខិតខំប្រឹងប្រែងការទូតជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសលោក។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានប្រកាសទុកពេលឲ្យអ៊ីរ៉ង់ ២ សប្ដាហ៍ ដើម្បីត្រៀមចរចា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយថាក្នុងកាលៈទេសៈណាមួយនោះ អាមេរិក នឹងចូលជួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុងតេហេរ៉ង់ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment