ប្រេសិតរុស្ស៊ី៖ សេដ្ឋកិច្ចពិភពលោក មិនត្រូវការជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ដើម្បីចំណេញទេ

ប្រេសិតប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកទំនាក់ទំនងជាមួយអង្គការអន្តរជាតិ លោក Boris Titov បានប្រាប់ក្នុងបទសម្ភាសន៍មួយថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ និងខាតបង់អត្ថប្រយោជន៍ជាច្រើន។

លោក Titov បាននិយាយថា ទំនាក់ទំនងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ស្ទើរតែមិនអាចស្ដារឡើងវិញក្នុងពេលនេះ ដោយសារតែ រដ្ឋទាំង ២ ស្ថិតក្នុងស្ថានភាពសង្រ្គាម។

លោក បានបន្ថែមថា ជម្លោះ​​ជះ​ឥទ្ធិពល​មួយកម្រិត​រួច​ទៅ​ហើយ​លើ​សេដ្ឋកិច្ច​ពិភពលោក ខណតម្លៃ​ប្រេង​ចាប់​ផ្តើម​កើន​ឡើង។

គួរបញ្ជាក់ថា អំឡុងសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កើតឡើងមក បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ជាពិសេសតម្លៃប្រេងសាំងមានការកើនឡើង៕

ដោយ៖ ពេជ្រ                                

Written by 

Related posts

Leave a Comment