នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេល៣ឆ្នាំ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងលោកស្រី អៀ សុភា អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន X Capital Investment Co., Ltd. នៅទីស្តីការក្រសួង។
អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលដៅផ្សព្វផ្សាយពីវប្បធម៌និងសិល្បៈរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕



