Barca ខិតជិតយកបានខ្សែបម្រើស្លាប Nico Williams ពី Athletic Bilbao ហើយ

យោងតាមការចុះផ្សាយរបស់អ្នកកាសែតអ៊ីតាលី លោក Fabrizio  Romanoបានឲ្យដឹងថា Nico Williams និង Barcelona ឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួន លើកិច្ចសន្យាដែលមានរយៈពេល ៦ឆ្នាំលេងនៅក្លិបយក្សមកពីតំបន់ Catalan។ ​

តាមរយៈកិច្ចសន្យានោះ Williams នឹងអាចលេងឱ្យ Barca រហូតដល់ឆ្នាំ ២០៣១ ដោយរូបគេត្រូវបានប៉ាន់ស្មានថាអាចរកបានពីចន្លោះ ៨ទៅ ៩លានដុល្លារ ក្នុងរដូវកាល។

យ៉ាងណាមិញ Barcelona ក៏កំពុងតែធ្វើកិច្ចការងារលើផ្នែកហិរញ្ញវត្ថុខ្លួន ដើម្បីសម្រេចការផ្ទេរឱ្យរួចរាល់ជាមួយនឹងក្លិប Athletic Bilbao។ តម្លៃខ្លួនផ្តាច់កិច្ចសន្យារបស់កីឡាកេអេស្ប៉ាញប្រមាណ ៥៨លានអឺរូ(៦៦លានដុល្លារ)៕

Written by 

Related posts

Leave a Comment