អត្តពលិកកីឡាហាប់គីដូកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ កាលពីរសៀលថ្ងៃពុធ ម្សិលមិញ ក្រោយបញ្ចប់បេសសកម្ម ក្នុងព្រឹត្តិការណ៍កីឡាហាប់គីដូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី។
ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ បានចាប់ពីកាលថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយក្នុងនោះក្រុមអត្តពលិកកីឡាហាប់គីដូកម្ពុជា ដណ្ដើមបានមេដាយសរុប២៣គ្រឿងនេះមានមាស៤គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ និង សំរឹទ្ធ១២គ្រឿង៕
