សត្រូវអ៊ីស្រាអែល ក្រុមហ៊ូធី ប្រកាសចូលជួយអ៊ីរ៉ង់

មន្ត្រីជាន់ខ្ពស់ក្រុមហ៊ូធីយេម៉ែន លោក Mohammed al-Bukhaiti បាននិយាយថា ក្រុមហ៊ូធីមកពីចលនាឧទ្ទាម Ansar Allah នឹងជ្រៀតជ្រែកចូលទៅក្នុងជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដើម្បីគាំទ្រសាធារណរដ្ឋអ៊ីស្លាម។

បន្ទាប់ពីការកើនឡើងនៃជម្លោះ នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងឆ្នាំ ២០២៣ ចលនាឧទ្ទាមយេម៉ែន Ansar Allah (ក្រុមហ៊ូធី) បានព្រមានអ៊ីស្រាអែល ពីការប្រឆាំងនឹងប្រទេសនេះ ដោយការវាយប្រហាររារាំងនាវាពាណិជ្ជកម្មពាក់ព័ន្ធនឹងរដ្ឋជ្វីហ្វ ដែលឆ្លងកាត់ដែនទឹកនៃសមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb Ham រហូតដល់បញ្ឈប់ប្រតិបត្តិការយោធាប្រឆាំងប៉ាឡេស្ទីន។

ទោះជាយ៉ាងណា កាលពីថ្ងៃទី ១៥ ខែមិថុនា ក្រុមហ៊ូធី បានអះអាងពីការវាយប្រហារលើគោលដៅនានាក្នុងទីក្រុង Tel Aviv ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា អ៊ីស្រាអែល មានជម្លោះជាមួយក្រុមហ៊ូធី ចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនលើតំបន់ហ្គាហ្សាមក ដោយមានការវាយប្រហារគ្នាទៅវិញទៅមកនៅយេម៉ែន ៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment