រដ្ឋ​ឥស្លាម​ជាង ២០ ប្រាប់អ៊ីស្រាអែល-អ៊ីរ៉ង់ថា មជ្ឈិមបូព៌ាមិនមែនជាកន្លែងផ្ទុះអាវុធ​នុយក្លេអ៊ែរ​ទេ

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ និងឥស្លាមចំនួន ២០ ផ្សេងទៀត បានជំរុញឱ្យយកតំបន់មជ្ឈិមបូព៌ាជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយក្រសួងការបរទេសអេហ្ស៊ីប។

សេចក្ដីថ្លែងការណ៍នោះ បានសរសេរថា ភាពចាំបាច់ជាបន្ទាន់នៃការបង្កើតតំបន់មជ្ឈិមបូព៌ាដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធនៃការបំផ្លិចបំផ្លាញដ៏ទៃទៀត ដែលនឹងអនុវត្តចំពោះរដ្ឋទាំងអស់នៅក្នុងតំបន់ដោយគ្មានករណីលើកលែង។

ទន្ទឹមនោះ ក៏មានការអំពាវនាវដល់ប្រទេសទាំងអស់នៅក្នុងតំបន់ដែលមិនទាន់ចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ឲ្យចូលរួមផងដែរ។

ជាមួយគ្នានោះ រដ្ឋមន្ត្រី ក៏បានជំរុញឱ្យចៀសវាងការកំណត់គោលដៅរោងចក្រនុយក្លេអ៊ែរដែលស្ថិតនៅក្រោមការការពាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដោយបន្ថែមថា ទង្វើបែបនេះគឺជាការរំលោភលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ផងដែរ៕

ដោយ៖ ពេជ្រ             

Written by 

Related posts

Leave a Comment