កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចតែងតាំងលោក NESTOR CONOR LAURENCE ជាគ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជា ដើម្បីដឹកនាំប្រកួតវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ជាផ្លូវការហើយ។
សម្រាប់ការប្រកួតវគ្គជម្រុះខាងលើក្រុមនារីកម្ពុជា ស្ថិតនៅពូល G ជាមួយហុងកុង,ហ្វីលីពីន និងអារ៉ាប់ប៊ី ខណៈការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែមិថុន ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នមពេញ៕
