សិស្សប្រឡងជាប់និទ្ទេស A ចំនួន១៣៩នាក់ម្នាក់ៗទទួលបានថវិការ២លានរៀល

តាកែវ ៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងព្រៃសណីយ៍និងទូគមនាគមន៍ បានជួបសំណេះសំណាលជាមួយ សិស្សជ័យលាភីនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ចំនួន ១៣៩នាក់/ស្រី ៨០នាក់ ទូទាំងខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកយស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង១០ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល សិស្ស សរុបប្រមាណ ៣៣០នាក់។

លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បានមានប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំសិក្សាលើមុខជំនាញរបស់ខ្លួនដែលបានជ្រើសរើសនៅសាកលវិទ្យាល័យ និងចាប់យកជំនាញឌីជីថលបន្ថែម ដោយហេតុថាបច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់សឹងតែគ្រប់ផ្នែកទាំងអស់ ក្នុងគោលដៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង និងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បានមានប្រសាសន៍បញ្ជាក់ជម្រាបជូនក្មួយៗសិស្សានុសិស្ស និងអង្គពិធីអំពីអនុសាសន៍ដឹកនាំដ៏មុតស្រួចនិងបទបញ្ជាយ៉ាងម៉ឺតម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារជាតិ និងបូរណភាពទឹកដីមិនឱ្យបរទេសណារំលោភបំពានបានឡើយ។ ហើយចំពោះសិស្សដែលជាប់និទ្ទេស A ចំនួន១៣៩នាក់ក្នុងម្នាក់ៗទទួលបានថវិការចំនួន២លានរៀល។ តាកែវ

Written by 

Related posts

Leave a Comment