សម្តេចតេជោ ហ៊ុន សែន៖ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ការលើកទ្បើងបែបនោះគឺជាការឆ្លើយតបទៅនឹងព័ត៌មានមិនពិត ក៏ដូចជាការរិះគន់បែបអគតិរបស់ក្រុមជ្រុលនិយមមួយចំនួន ទាក់ទងការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះរវាងកម្ពុជា-ថៃ។

គួររំលឹកថា មុននេះសម្តេចតេជោ បានបង្ហោះសារលើបណ្តាញសង្គមដោយមានខ្លឹមសារថា “ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់”។

សម្តេចបន្តថា “ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃ ពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

Written by 

Related posts

Leave a Comment