ក្លិប Santos ៖ Neymar ធ្វើតេស្តវិជ្ជមាន​ COVID-19

ក្លឹប Santos ​​​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ដក​ស្រង់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេស៊ីល​ថា​ Neymar ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ក្រៅ​ក្រុម​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​​​ COVID-19។

កីឡាករវ័យ៣៣ ឆ្នាំរូបនេះបានចាប់ផ្តើមបង្ហាញរោគសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានដកចេញពីសកម្មភាពក្រុមភ្លាមៗ។ ​ក្រុមនៅលីគកំពូល​ប្រេស៊ីល ​ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​ធ្វើ​តេស្ត​ផ្នែក​វេជ្ជ​សាស្រ្ដ​បាន​បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ COVID-19។

ក្លឹបមិនបានបង្ហាញពីរយៈពេលដែល Neymar នឹងត្រូវអវត្តមាន ហើយមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ Neymar ត្រូវបានដកចេញពីការប្រកួតលីកកាលពីថ្ងៃព្រហស្បតិ៍​ជាមួយក្លិប​ Fortaleza ​។

ការប្រកួត​ជាមួយក្លិប Fortaleza នឹងក្លាយជាការប្រកួតចុងក្រោយរបស់ Santos មុនពេលលីកប្រេស៊ីលផ្អាក ដើម្បីត្រៀមការប្រកួត Club World Cup ថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៣ ខែកក្កដា នៅសហរដ្ឋអាមេរិក។

អនាគតរបស់អតីតខ្សែប្រយុទ្ធ Barcelona នៅ Santos នៅតែមិនទាន់សម្រេចចិត្តនៅឡើយ ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។ កីឡាកររូបនេះបានបង្ហាញខ្លួន ១២ ប្រកួតឱ្យ Santos នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយបានរួមចំណែក៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣លើក៕

Written by 

Related posts

Leave a Comment