នាយករដ្ឋមន្ត្រីហុងគ្រី ដេញអ៊ុយក្រែន​ ឲ្យចូលប្លុកផ្សេងទៅ កុំចូល «ណាតូ»

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា អ៊ុយក្រែន មិនអាចក្លាយជាសមាជិកណាតូ ឬសហភាពអឺរ៉ុបបានទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនល្អ។

លោក បានលើកឡើង នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ LCI ថា អ៊ុយក្រែន មិនអាចក្លាយជាសមាជិកនៃអង្គការណាតូ ឬសហភាពអឺរ៉ុបបានទេ។ អ៊ុយក្រែន គឺជាប្រទេសក្ស័យធន សូម្បីតែមុនពេលជម្លោះ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ អ៊ុយក្រែន បានបរាជ័យក្នុងការកសាងរដ្ឋមួយដែលមានសេដ្ឋកិច្ចប្រតិបត្តិការជាធម្មតា ។

យោងតាម លោក Orban បានឲ្យដឹងថា ការចូលរបស់អ៊ុយក្រែន ទៅកាន់សហភាពអឺរ៉ុបក៏នឹងមានបញ្ហាធំសម្រាប់សហគមន៍ ហើយការចូលជាសមាជិកអង្គការណាតូ គឺមិនអាចទទួលយកបានទេ។

ទន្ទឹមនោះ លោក បានសង្កត់ធ្ងន់ថា ប្រសិនបើចូលរួមជាមួយណាតូ នឹងមានសង្រ្គាមរវាងសម្ព័ន្ធអាត្លង់ទិកខាងជើង និងរុស្ស៊ី។ ឥឡូវនេះ សមាជិកភាពរបស់អង្គការណាតូ គឺមិនអាចទៅរួចក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្នបានទេ។ ជម្លោះ​ផ្ទាល់​ជាមួយ​រុស្ស៊ី​ មិន​មែន​ជា​ផលប្រយោជន៍​របស់​យើង​ទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment