អនុរដ្ឋមន្រ្តីការពារជាតិ អះអាងមិនបានដឹងមុនថាមានការប្រកាសច្បាប់អាជ្ញាសឹកទេ

លោក Kim Seon-ho អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាននិយាយថា លោក ប្រឆាំងទៅនឹងច្បាប់អាជ្ញាសឹក និងមានការសោកស្តាយ និងឈឺចាប់ជាខ្លាំង ចំពោះអ្វីដែលកើតឡើងនេះ។

អនុរដ្ឋមន្ត្រីរូបនេះ អះអាងថា ក្នុង​នាម​ជា​អនុរដ្ឋមន្ត្រី​ការពារជាតិ ខ្ញុំ​មិន​បាន​ដឹងមុន​អំពី​ច្បាប់អាជ្ញាសឹក​នោះទេ។ ខ្ញុំមិនអាចធ្វើអ្វី ឬរារាំងវាបានទេ ប៉ុន្តែខ្ញុំនឹង​ទទួល​ខុស​ត្រូវ។

លោក​ បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ដល់​សមាជិក​សភា​នៅ​ក្នុង​សវនាការ​ថា​ មានការដាក់ពង្រាយកម្លាំង​ពិសេស ទន្ទឹមនឹងការដាក់ចេញច្បាប់នេះ ទាំងដែលមិនមានការកោះហៅការប្រជុំ។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Kim ជារដ្ឋមន្ត្រីការពារជាតិស្តីទី បន្ទាប់ពីលោក Kim Yong-hyun រដ្ឋមន្ត្រីក្រសួងការពារជាតិលាលែងពីតំណែង កាលពីព្រឹកមិញ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment